ថង់បរិស្ថានរបស់ពួកយើង
ថង់របស់ពួកយើង ផលិតតាមបច្ចេកវិទ្យាពិសេសលាយឡំជាមួយនឹងធនធានកកើតវិញបាន ដែលជា ដំឡូងមីនោះឯង។ ម្សៅដំឡូងមីត្រូវការរយៈពេលពីរទៅបីខែដើម្បីរំលាយ ហើយព្រមជាមួយគ្នានោះ វាបង្កើតបាក់តេរីម៉្យាងដែលបំបែករំលាយស្រទាប់ប្រេងនៅក្នុងថង់ ហើយរំលាយវាឲ្យអស់ក្នុងរយៈពេលប្រាំឆ្នាំ ជាជាងប្រាំរយឆ្នាំ។
ថង់កំប៉ុសរបស់ពួកយើង
ថង់កំប៉ុសធ្វើពីម្សៅដំឡូងមីលាយជាមួយនឹងធាតុផ្សំដែលអាចរលាយបាន។ នៅពេលដែលថង់ត្រូវបានកប់នៅក្នុងស្រទាប់ដី ថង់នឹងបំបែកទៅជាកាបូនឌីអុកស៊ីត ទឹក មេតាន និង សារពាង្គជីវៈ។ ដោយថង់នេះគ្មានស្រទាប់ជាតិប្រេង វានឹងរលាយក្នុងពេល ២៤ ខែ។
អ្នកនឹងចាប់អារម្មណ៍ភ្លាមនូវភាពខុសគ្នារវាងថង់ធម្មតា និង ថង់បរិស្ថានយើងដោយសារភាពទន់ល្មើយ និង គ្មានក្លិនគីមីឡើយ។ ទោះបីជាដូចនេះក្តី ថង់បរិស្ថានរបស់យើងមានទំហំ គុណភាពដូចថង់ប្លាស្ទីកដែរ។ ថង់នេះអាចថែមទាំង ដាក់វត្ថុធាតុរាវក្តៅៗ ហើយមានសុវត្ថិភាពសម្រាប់អាហារ។
ថ្លៃដឹកជញ្ជូននឹងអាចផ្លាស់ប្តូរតាមកំណត់។ លោកអ្នកនឹងអាចទទួលបានអ៊ីម៉ែលដើម្បីពិគ្រោះផលិតផល ដែលអ្នកបានកក់។ សូមបញ្ជាក់ថា អ៊ីមែលនោះមិនមែនជាការទទួលពីពួកយើងទេ។ នៅពេលដែលពួក យើងព្យាយាមកំណត់ឲផលិតផលមានតម្លៃដូចលើគេហទំព័រ ពួកយើងមិនអាចធានាបានគ្រប់ល័ក្ខខណ្ឌ នោះទេ។ ប្រសិនបើផលិតផលដែលលោកអ្នកកក់មិនមានក្នុងទីស្តុក អ្នកនឹងត្រូវបានជម្រាបជាបន្ទាន់៕
These carrier bags are perfect for restaurant takeaway, market shopping, and small waste bin liners. They can hold approx. 4kg, including hot liquid, and are food safe.
Dimensions: 50cm tall (including handles) x 30 cm wide x 12cm deep
Volume: 12 liters
200 bags = 1.11kg
$6 for 200 bags