cambodianhouse1920x1139.jpg

យើងស្រឡាញ់កម្ពុជា

 

 
 
 
 

ស្ថាបត្យកម្មបុរាណមិនត្រឹមតែជាមូលហេតុតែម៉្យាង ដែលជម្រុញរាជាណាចក្រយើង⁣ឲ្យស្រស់⁣ បំព្រង⁣នោះទេ។ ចាប់ពីជួរភ្នំនៅខេត្តមណ្ឌលគិរី​ ទៅដល់ឈូងសមុទ្រនៅឯជាយឧបទ្វីបកម្ពុជា​ត្រូវ​​​ បាន​គ្រប​ដណ្តប់​ដោយ ទេសភាពចម្រុះលាយឡំជាមួយនឹងជីវិតជីវចម្រុះ។

ពេលខ្លះមនុស្សយើងភ្លេចថា ទង្វើប្រចាំថ្ងៃរបស់យើងអាចមានផលអវិជ្ជមានទៅកាន់បរិស្ថានជុំវិញខ្លួនយើង។ យើងប្រាថ្នាចង់ផ្តល់ឲ្យ​ពលរដ្ឋទាំងឡាយនូវជម្រើសមួយដែលស័ក្តិសមទៅនឹងអ្វីដែល ធម្មជាតិបានធ្វើចំពោះយើង។​ នេះជាមូលហេតុដែលរុញពួកយើងឲ្យបង្កើតនូវដំណោះស្រាយប្រកបដោយភាពឆ្លាតវៃ ដើម្បីបន្ថយបញ្ហាសម្រាមនៅកម្ពុជា។

 
 

ថង់ប្លាស្ទីកគឺគ្មានប្រសិទ្ធភាព

 

ថង់ភាគច្រើនត្រូវបានប្រើប្រាស់តិចជាង២០នាទីសម្រាប់ផ្ទុកទំនេញពីផ្សារទៅផ្ទះ។ ប៉ុន្តែអាយុកាលរបស់​ប្លាស្ទីក គឺវែងជាងនេះឆ្ងាយណាស់។ ជាការពិតណាស់ ប្លាស្ទីក​ត្រូវបានប្រមើលមើលថានឹងមានអាយុកាល រហូតទៅដល់ពី ៥០០ឆ្នាំ ទៅ ១០០០ឆ្នាំ។ ថង់បែបនេះបង្កើតឡើងពីធនធានដែលមិនអាចកកើតឡើងវិញ និងបង្កឲ្យមានបញ្ហារាប់មិនអស់ មិនថាវាត្រូវបានបោះចោលនៅតាមផ្លូវ ឫ ទីចាក់សម្រាម៕

 
 
 
 
 

ថង់បរិស្ថានរបស់យើង

ថង់របស់ពួកយើង​ ត្រូវបានផលិតអំពីដំឡូងមី​ ដែលជាមើម​រុក្ខជាតិ​ដុះ​គ្របដណ្តប់​ផ្ទៃដីអាស៊ីអាគ្នេយ៍។​ ដំឡូងមីបន្ថយកម្រិតផ្លាស្ទិចក្នុងថង់ ហើយធ្វើឲ្យថង់បរិស្ថានរបស់យើងបន្ថយមកត្រឹមអាយុប្រាំឆ្នាំទោះបី ជាប្រើក្នុងស្ថានភាព ទឹក, ដី, ឫក៏លុបកប់ជាមួយសម្រាមដទៃក៏ដោយ។

ប៉ុន្តែគ្រាន់តែវាជាថង់បរិស្ថានផលិតពីរុក្ខជាតិ មិនមានន័យថាវាទន់ខ្សោយជាងថង់ប្លាស្ទីក​ធម្មតានោះ ទេ។ មិនថាសម្លក្តៅ មិនថាផលិតផលពីផ្សារ ថង់របស់ពួកយើងមានភាពរឹងមាំ និងស្វិតដូចថង់ប្លាស្ទីក។

ទំនាក់ទំនងដៃគូរសហការ

 

អ្នកអាចស្វែងរកថង់បរិស្ថានរបស់យើង នៅទីណាមួយក្នុងចំណោមដៃគូរសហការរបស់យើងខ្ញុំ។ ចូលរួម គាំទ្រទាំងអស់គ្នាដើម្បីឲ្យកម្ពុជាស្រស់ស្អាតឡើងវិញ។

 
building-691447.jpg

អំពីយើងខ្ញុំ

 

កើតចេញអំពីការព្រួយបារម្ភអំពីការខូចខាតដែលមនុស្សបានធ្វើចំពោះផែនដីតែមួយរបស់ពួកយើង Cleanbodia ត្រូវបានបង្កើតឡើងដើម្បីរកដំណោះស្រាយជូនប្រទេសកម្ពុជា។ ពួកយើងឃើញជាក់ច្បាស់នូវ សក្តានុពលដែលកម្ពុជាមាន ដែលជាកម្លាំងជម្រុញឲ្យមានការផ្លាស់ប្តូរមិនត្រឹមទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែ ទូទាំងសកលលោកទៀតផង។ គោលការរបស់ពួកយើងគឺធ្វើឲ្យបាននូវការអភិវឌ្ឍដោយភាពវ័យឆ្លាត ថាមពល និង ប្រកបដោយចិរភាពផងដែរ៕

 
 

Instagram